ភ្នំពេញៈ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាព ផឹកស៊ីចាក់ធុងបាស់ឡូឡា បង្កសំទ្បេងរំខានខ្លាំង ដល់អ្នកជិតខាង៕


ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាព ផឹកស៊ីចាក់ធុងបាស់ឡូឡា បង្កសំទ្បេងរំខានខ្លាំង ដល់អ្នកជិតខាង៕
ការប្រកួតជម្រុះ AFC Asian Cup China 2023 Qualifiers (Playoff) កាលពីយប់មិញ ដែលក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ក្នុងលទ្ធផល ១-០ មុនជំនួបកាត់សេចក្ដីជើងទី២ នារាត្រីថ្ងៃទី១២ ខែតុលា នៅកីឡដ្ឋាន Khalifa Sport City…
បរទេស៖ អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលបានផ្ទេរមកចូលរួមជាមួយនឹងកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុននោះគឺត្រូវបានគេមើលឃើញហើយថាមិនអាចបង្ហាញទំរង់លេងល្អឡើយនិងក៏មិនជួយក្រុមបានច្រើនឡើយ។ ជាលទ្ធផលនៅមុនរដូវក្តៅឈានចូលមកដល់នេះក្លឹបកាំភ្លើងធំ Arsenal កំពុងតែបើកការពិភាក្សាគ្នាមួយជាមួយនឹងក្លឹប Corinthiansដើម្បីធ្វើការផ្ទេរកីឡាកររូបនេះចេញដោយមិនមានតម្លៃខ្លួនឡើយ។ លេងឲ្យ Arsenal ក្រោមការដឹកនាំរបស់លោក Arteta ដែលជាគ្រូបង្វឹករបស់ Arsenal កីឡាករ Willian បានបង្ហាញខ្លួនបានតែ ៣៧ដងប៉ុណ្ណោះ…
ព្រះសីហនុៈ លោកស្រីឧត្តមសេនីយ៍ត្រីប៉ែនកញ្ញាស្នងការរងទទួលការងារយ៉េនឌឺរប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានទទួលសំណុំរឿងស៊ើបអង្កេតបឋមមួយករណីរំលោភសេពសន្ថវៈលើនារីម្នាក់ដែលភាគីខាងស្រីប្តឹងចោទប្រកាន់ខាងប្រុសថា៖បានចាប់រំលោភរូបនាងពីរលើកហើយពីរយប់ជាប់គ្នានៅផ្ទះខាងប្រុសទៀតផងហើយឃាត់នាងឲ្យដេកក្នុងបន្ទប់ជាមួយគ្នារហូតដល់ភ្លឺទាំងពីរលើកទើបឲ្យមកផ្ទះ។ លោកវរសេនីយ៍ទោវ៉ែនសំអាតនាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់ថា៖ នារីជាដើមបណ្ដឹងមានអាយុ១៧ឆ្នាំ។ រីឯបុរសជាចុងចោទឈ្មោះសុខភត្រា(ហៅអាជិ)អាយុ២៤ឆ្នាំនៅផ្ទះជាមួយម្តាយមានមុខរបរលក់ដូរគ្រឿងទេសនៅផ្ទះនៅភូមិ៥សង្កាត់លេខ៤។ ជនរងគ្រោះបានប្តឹងរាយការណ៍ប្រាប់សមត្ថកិច្ចថា៖រូបនាងនិងបុរសចុងចោទទើបតែស្គាល់គ្នាបានប្រហែលជាងមួយអាទិត្យប៉ុណ្ណោះដោយសារនាងធ្លាប់ទៅទិញឥវ៉ាន់នៅផ្ទះរបស់គាត់។នាងបានបន្តថាឈ្មោះសុខភត្រាបានរំលោភបំពានលើនាងចំនួនបីលើក៖ លើកទី១,នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោងប្រហែលជិត៧យប់នាងបានទៅទិញឥវ៉ាន់នៅផ្ទះសុខភត្រាពេលនោះឈ្មោះសុខភត្រាបានចាប់អូសដៃនាងទាញចូលទៅក្នុងផ្ទះដល់បន្ទប់ដេករបស់គាត់ហើយបានលួងលោមបង្ខំរួមភេទរហូតបានសម្រេចព្រមទាំងឃាត់នាងឲ្យដេកក្នុងផ្ទះជាមួយគ្នារហូតដល់ភ្លឺឡើងម៉ោង៦ព្រឹកទើបឲ្យត្រឡប់មកវិញ។ លើកទី២,ថ្ងៃទី៤ ខែធ្នូ ឆ្នាំដដែលម៉ោងប្រមាណ៦ល្ងាចនាងបានជូនមិត្តភក្តិម្នាក់ទៅទិញសាប៊ូនៅផ្ទះសុខភត្រាម្តងទៀតពេលនោះឈ្មោះសុខភត្រាបានអូសដៃនាងចូលទៅក្នុងផ្ទះហើយបង្ខំរួមភេទម្តងទៀតព្រមទាំងបានឃាត់នាងឲ្យដេកជាមួយគ្នារហូតដល់ភ្លឺដូចថ្ងៃមុនដដែល។ពេលនាងចូលក្នុងបន្ទប់មិនដឹងថាមិត្តភក្តិរបស់នាងដើរចេញពីពេលណានោះទេ។ លើកទី៣,ថ្ងៃទី៦ខែធ្នូវេលាម៉ោង៧យប់នាងនិងមិត្តភក្តិបានទៅទិញសម្ភារៈនៅផ្ទះអ្នកផ្សេងមិនមកទិញនៅផ្ទះឈ្មោះសុខភត្រានោះទៀតទេដោយបានដើរឆ្លងកាត់មុខផ្ទះរបស់សុខភត្រាពេលនោះសុខភត្រាបានឃើញក៏បានហៅពួកនាងឲ្យចូលក្នុងផ្ទះតែនាងបានដើរគេចមិនព្រមចូលតាមការហៅរបស់គាត់ឡើយនិងបានបន្តដំណើរទៅមុខទៀតក្រោយមកឈ្មោះសុខភត្រាបានយកម៉ូតូមកដឹករូបនាងមកផ្ទះគាត់ដំបូងនាងប្រកែកមិនព្រមឡើងជិះម៉ូតូទៅជាមួយទេតែឈ្មោះសុខភត្រាបានបង្ខំនិងទះកំផ្លៀងឃើញដូចនេះមិត្តភក្តិរបស់នាងក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច។រូបនាងបានឡើងម៉ូតូជាមួយសុខភត្រាមកផ្ទះរបស់គាត់លុះពេលមកដល់ក្នុងផ្ទះឈ្មោះសុខភត្រាបានបង្ខំរួមភេទទៀតតែនាងមិនព្រមពេលនោះឈ្មោះសុខភត្រាបានប្រើអំពើហិង្សាវាយទះកំផ្លៀងនាងនិងខាំជាំជាច្រើនកន្លែង។ក្រោយពីបានរើបំរះរួចបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចបន្ទាប់មកកងកម្លាំងនគរបាលបានទៅនាំខ្លួនឈ្មោះសុខភត្រាមកអធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរ។បន្ទាប់មកក៍បានបញ្ជូនជនសង្ស័យនិងសំណុំរឿងនេះមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្ត។ លោកវ៉ែនសំអាតនាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា៖ករណីរំលោភសេពសន្ថវៈនេះសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៨ខែធ្នូរួចហើយ៕ មតិយោបល់
មតិយោបល់