ព័ត៌មានជាតិ

Willan អាចនឹងចាកចេញពី Arsenal ទៅប្រេស៊ីលវិញ

បរទេស៖ អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលបានផ្ទេរមកចូលរួមជាមួយនឹងកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុននោះគឺត្រូវបានគេមើលឃើញហើយថាមិនអាចបង្ហាញទំរង់លេងល្អឡើយនិងក៏មិនជួយក្រុមបានច្រើនឡើយ។

ជាលទ្ធផលនៅមុនរដូវក្តៅឈានចូលមកដល់នេះក្លឹបកាំភ្លើងធំ Arsenal កំពុងតែបើកការពិភាក្សាគ្នាមួយជាមួយនឹងក្លឹប Corinthiansដើម្បីធ្វើការផ្ទេរកីឡាកររូបនេះចេញដោយមិនមានតម្លៃខ្លួនឡើយ។

លេងឲ្យ Arsenal ក្រោមការដឹកនាំរបស់លោក Arteta ដែលជាគ្រូបង្វឹករបស់ Arsenal កីឡាករ Willian បានបង្ហាញខ្លួនបានតែ ៣៧ដងប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបានតែ ១គ្រាប់គត់ហើយជឿជាក់ថាក្លឹបយក្សប្រេស៊ីលនឹងក្លាយជាគោលដៅបន្ទាប់របស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ៕

មតិយោបល់