ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបល្បែងស៊ីសង (លេងបៀរ) ឃាត់ខ្លួនមនុស្សបាន ២នាក់

កណ្ដាល: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី នៅចំណុចខាងក្រោយផ្ទះឈ្មោះ អាំងគ្រី ក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល សមត្ថកិច្ចបង្រ្កាបល្បែងស៊ីសង (លេងបៀរ) ឃាត់ខ្លួនមនុស្សបាន ២នាក់។

១.ឈ្មោះ គន ទិត្យ ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ នៅភូមិលេខ1 ឃុំជ្រោយតាកែវស្រុកោះធំ(ឃាត់ខ្លួន)។
២.ឈ្មោះ ថាន ចាន់ធី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-កម្រាលក្រណាត់០២
-បៀរ១០៦សន្លឹក
-ស្បែកជើង៤គូ
-ប្រាក់ ៨៣,០០០រៀល។

សភាពរឿងហេតុ៖ នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍បានសហការជាមួយប្រជាការពារ ចុះល្បាតក្នុងភូមិសាស្ត្រឃុំ បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ) នៅចំណុចកើតហេតុ។ ពេលនោះកម្លាំងចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានមនុស្ស២នាក់ និងវត្ថុតាង នាំយកមកប៉ុស្តិ៍និងបញ្ជូនបន្ត មកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធី ៕

មតិយោបល់