សូមមេត្តាចូលរួមទាំងអស់គ្នាបងប្អូន! សមត្ថកិច្ច ចុះណែនាំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោងជិត ១១ និង០០ នាទីយប់ បានសំណូមពរ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មេត្តាគោរពសិទ្ធិអ្នកជិតខាងផង ព្រោះគ្រប់ៗគ្នា ត្រូវការភាពស្ងៀមស្ងាត់ ដើម្បីគេង បើផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំទ្បេងរំខានខ្លាំងៗដូច្នេះ តើនរណាអាចសម្រាកបាន។

ក្រោយពីទទួលសារមតិយោបល់ពីប្រជាពលរដ្ឋភ្លាម មេប៉ុស្តិ៍បឹងកក់១ ខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះគោលដៅភ្លែត ដើម្បីបញ្ឈប់សកម្មភាពបង្កសំទ្បេងរំខាននេះ ដោយធ្វើការណែនាំ និងអប់រំផងដែរ៕

មតិយោបល់