ព្រះសីហនុៈ កាលពីរសៀលថ្ងៃ១៤ ខែមេសា ឆ្នាំ២០២០ នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ មានករណីបាត់ខ្លួនក្មេងស្រីម្នាក់ បន្ទាប់ពីលង់ទឹកសមុទ្រ ពេលមកលេងជាមួយក្រុមគ្រួសារ។
ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុន ម៉េងហ័រ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ ក្រុងព្រះសីហនុ មានម្តាយឈ្មោះ បុណ្យ សុខ លីម ឪពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។
រហូតមកដល់ព្រលប់ថ្ងៃដដែល ក្រុមសង្គ្រោះស្ម័គ្រចិត្ត និងសមត្ថកិច្ច ពាក់ពន្ធ័មិនទាន់ស្វែងរកឃើញជនរងគ្រោះ នៅឡើយ៕
មតិយោបល់