ភ្នំពេញៈ ក្រោយមានវិធានការណ៍ជាច្រើនថ្ងៃកន្លងមក ចំពោះក្រុមផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា បង្កសំឡេងរំខានដល់អ្នកជិតខាង នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឃើញថាមានការថយចុះច្រើន គឺមានសល់តែទីតាំងតិចតួចដែលនៅតែជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសំឡេងរំខាន ។ ទោះជាយ៉ាងណាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ និងផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សដល់អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ ដើម្បីចុះដល់ទីតាំងភ្លាមៗបន្ទាប់ពីទទួលបានសារ ដោយចុះធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពបង្កសំឡេងរំខានទាំងនោះ៕


មតិយោបល់