ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីឆក់កាបូបលុយ

ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចមុខយានដ្ឋានលាងរថយន្ត ផ្លូវ៤៨៤ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ក្រោយ ពី បាន ទទួល ពាក្យ បណ្ដឹង រួច មក កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ចម្ការមន បាន ចុះ ធ្វើ ការ ស្រាវជ្រាវ រហូត ឈាន ដល់ ការ ឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០១នាក់ ឈ្មោះ មឿន សុគន្ធ អាយុ ៣០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ណ័មានជយ័ មុខរបរគ្មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉េាង ១០និង០៥នាទី ។

បច្ចុប្បន្ន ជនសង្ស័យ ខាង លេី នេះ កំពុង កសាង នីតិវិធី នៅ អធិការដ្ឋាន នគរបាល ខណ្ឌ ចម្ការមន ៕

 

មតិយោបល់