ព័ត៌មានជាតិ

មនុស្សត្រូវបាញ់ស្លាប់នៅក្រោមផ្ទះ ចំណែកសត្វគោបាញ់ងាប់នៅកណ្ដាលវាលស្រែ ករណីរន្ទះក្នុងពេលតែមួយ

ព្រៃវែងៈ កាលពីវេលាម៉ោង៣និង៣០នាទី ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានករណីរន្ទះបាញ់បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងសត្វគោមួយក្បាលងាប់ដែលទីតាំងផ្សេងគ្នា ដោយ មនុស្សត្រូវរន្ទះបាញ់ស្លាប់នៅក្រោមផ្ទះ ជនរងគ្រោះមានអាយុប្រហែលជាង៤០ឆ្នាំនិងមានកូនក្នុងបន្ទុក ចំណែកសត្វគោបាញ់ងាប់នៅកណ្ដាលវាលស្រែ នៅភូមិស្រទ្បងស្រទ្បី ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅថ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់