បាត់ដំបងៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមតិណែនាំជំនាញពីលោក កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នៅចំណុចក្រុមទី០២ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងដោយមានការចូលរួមពីមន្រ្តីក្នុងផ្នែកជំនាញ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចូលរួមផងដឹកនាំឲ្យមានការបង្រ្កាប ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង ក្នុងនោះឃាត់ខ្លួនជនសង័្សយបានចំនួន ០១នាក់គឺ៖
-ឈ្មោះ លី គឹមសែ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងក្រុមទី០៤ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយធ្វើការដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន
-ម៉ាទឹកកកICE ចំនួន០៣ថង់ទម្ងន់២៣,៥៣ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១
-សៀវភៅកត់ត្រាចំនួន០១ និងសម្ភារៈសម្រាប់ប្រាស់គ្រឿងញៀនចំនួន០១នៅជាប់ខ្លួនផងដែរ។
ក្រោយពេលធ្វើការសាកសួរស្រាវជ្រាវរួច សមត្ថកិច្ចនគរបាលក្រុងបានបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបញ្ជូនបន្តទៅតាមផ្លូវច្បាប់៕
មតិយោបល់