កណ្ដាលៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥៥នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា ចំណុចផ្ទះជនរងគ្រោះភូមិបឹងរមាស ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សួស សំអាត ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិបឹងរមាស ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សួស គង្គា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិត នៅភូមិបឹងរមាស ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ គ្មាន។
សម្ភារៈខូតខាត៖
-ម៉ូតូម៉ាក XR១គ្រឿងឆេះខូចទាំងស្រុង
-បែកទ្វាកញ្ចក់១ផ្ទាំង
សភាពរឿងហេតុ៖ មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយបានមករករឿង ជនរងគ្រោះជាបងស្រីបង្កើតឲ្យលក់ដី និងលក់ផ្ទះយកលុយឲ្យខ្លួនចាយ ពេលនោះជនរងគ្រោះបានប្រាប់ថា គ្មានលុយឲ្យទេ ទើបជនសង្ស័យរុញអង្រួន ទ្វារផ្ទះ បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះមួយ ផ្ទាំង បន្ទាប់មកជនសង្ស័យបានដុតម៉ូតូម៉ាកXR បណ្តាលឲ្យឆេះខូតខាតទាំងស្រុង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់