ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១៦និង០៥នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ករណីរគ្រោះថ្នាក់ចរាចរណ៍វាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅលើផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូរាំងឪ
ខេត្តត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកវ៉េវ ពណ៌បៃតង គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជួន សៅ ភេទប្រុស អាយុ៥៧ ជាតិខ្មែរ នៅភូមិសោយ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង បុកជាមួយម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1l- 6011 បើកបរដោយឈ្មោះកូយ សំខាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ម៉ាកវ៉េវ រងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ។ ឯអ្នក បើកបរម៉ូតូម៉ាកវីវ៉ា រងរបួសធ្ងន់ និងអ្នករួមដំណើរ ឈ្មោះថន ស្រីនាង (ប្រពន្ធ) ឈ្មោះ កូយ សុខចាន់ (កូន) ភេទប្រុស របួសស្រាល ។
វត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរាំងឪ ជាបណ្ដោះអាសន្ន ។ ចំណែកសពជនរងគ្រោះបានប្រគល់ ឲ្យទៅក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់