ព័ត៌មានជាតិ

ចូលទៅបម្រុងលួចទ្រព្យសម្បត្តិ វាក់អើនឹងម្ចាស់ផ្ទះស្រាប់តែទាញកាំបិតចាក់ បណ្ដាលឲ្យរបួសធ្ងន់

បាត់ដំបង: កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិ ស្ថិតក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ យ៉ាន់ គឹមយៀត ភេទស្រី អាយុ ៥៦ ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង័្សយឈ្មោះ រឿន វិត ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅមិនប្រាកដ (ធ្លាប់ជាប់ពន្ធនាគា)។

វត្ថុតាងដកហូតបាន៖
-កង់ពណ៌ទឹកប្រាកចំនួន០១គ្រឿង(ជាមធ្យោបាយជិះធ្វើសកម្មភាព)
-កូនកាំបិតចំនួន០២(សម្ភារ:ធ្វើសកម្មភាព)
-មួកកន្តឹបពណ៌ក្រហមចំនួន០១
-កាបូបពណ៌ទឹកប្រាក់ចំនួន០២(ជារបស់ជនរងគ្រោះ)
-ខោខូវប៊យជើងខ្លីចំនួន០១
-អាវរងារពណ៌ឈាមជ្រូកចំនួន០១។

ដំណើររឿង៖ កាលពីវេលាម៉ោង ៦ និង ០០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ជនសង័្សយបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ដោយមានកាន់កាំបិតប៉ុន្តែពេលចូលដល់ជួបជាមួយជនរងគ្រោះ ភ្លាមនោះជនសង័្សយចាក់ជនរងគ្រោះបណ្តាលឲ្យរបួស ហើយយកទ្រព្យសម្បត្តិរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុ សាច់ញ្ញាតិជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលពាក្យបណ្ដឹយ កម្លាំងជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់