ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២ និង១៥នាទីយប់ នៅចំណុច ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីចោរកម្ម១លើក ។
ជនសង្ស័យឈ្មោះ ពៅ ពី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅ ស្រុកពាមជរ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ផ្ទះជនរងគ្រោះឈ្មោះ យិន ដាវី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ប៉ុន្តែមិនទាន់បានចូលទេទើបតែលូកដៃទាញជញ្ជាំង ម្ចាស់ផ្ទះក៏ឃើញហើយក៏តេទូរសព្ទទៅប្រាប់ឪពុក ពេលនោះឪពុកក៏មកទាន់ ជនសង្ស័យក៏រត់ចូលទៅក្នុងអាងទឹកបង្គន់ ប្រជាពលរដ្ឋចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីធ្វើនីតិវិធីតាមផ្លូវច្បាប់ ៕
មតិយោបល់