
ក្រុមហ៊ុន HP បាននិយាយថា ឥឡូវនេះសេវាកម្មឈ្មោះ Fortify My App ដែលជាសេវាកម្មឥតបង់ថ្លៃ អនុញ្ញាតឲ្យដំឡើងនេះលើទូរស័ព្ទ ឬ Web applications ដើម្បី Upload Code ទៅកាន់សេវាកម្ម Fortify Software និងទទួលបាននូវការវិភាគថាតើ Code អាចមានបញ្ហា ឬការបង្កើតមានគុណវិបត្តិអ្វីដែរឬទេ?
យោងតាមប្រសាសន៍លោក Mike Armistad ជានាយករង និងនាយកចាត់ការទូទៅនៃ Enterprise Security Products នៅ Fortify ដែលជាការបែងចែកដោយ HP បាននិយាយថា សេវាម្មឥតបង់ថ្លៃ គឺទើបតែដាក់ឲ្យប្រើសាកល្បងប៉ុណ្ណោះ ប៉ុន្តែក្នុងគោលគំនិតគឺថា លោកអ្នកអាចចូលមើលបាន 24 ម៉ោងនូវ Client/Server Web application ឬ mobile app របស់លោកអ្នកថាតើវា សម្រាប់ iPhone, Google Android, Windows Mobile ឬ BlackBerry។
លោក Armistad បាននិយាយថា សេវាកម្មបានបិទផ្តាច់ទៅលើអី្វដែលអាចធ្វើឲ្យមានផលអាក្រក់ ដូចជា Scriping Cross-site។
គួរបញ្ជាក់ផងដែរថា វាជាការណែនាំទៅដល់អតិថិជនដែលមានសក្កានុពលអាចចំណាយសម្រាប់សេវាកម្មមួយនេះ គឺ Fortify On Demand អាចត្រួតពិនិត្យកូដដែលជះឥទិ្ធពលអាក្រក់៕
មតិយោបល់