ព័ត៌មានជាតិ

អាសូរណាស់! ឪពុកម្ដាយទុកកូនចោលរវល់ចុះរាវលៀស បណ្ដាលឲ្យលង់ទឹកស្លាប់ក្មេងប្រុសស្រី ២នាក់

បាត់ដំបង: កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤៥នាទីរសៀល មានករណីក្មេងប្រុសស្រី ២នាក់ លង់ទឹកស្លាប់នៅត្រង់ចំណុចទំនប់ ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

កុមារារងគ្រោះឈ្មោះ គឹម សុផាន់ណា ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិបាដាក់ត្បូង ឃុំរស្មីសង្ហា។
កុមារីរងគ្រោះឈ្មោះ គឹម ពេជ្រភ័ត្រា អាយុ ៦ឆ្នាំ រស់នៅភូមិខាងលើ។

មូលហេតុ៖ ឪពុកម្ដាយទុកកូនចោលរវល់ចុះរាវលៀស បណ្ដាលឲ្យលង់ទឹកស្លាប់៕

មតិយោបល់