ព័ត៌មានជាតិ

រថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខេត្តកណ្តាល

កណ្តាល: (ព័ត៌មានបឋម) នាវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តចំនួន៤ទៅ៥គ្រឿងបានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាកអ្វីនោះទេ ទីតាំងស្ថិតាមបណ្តោយផ្លូវ៦០ម៉ែត្រ ជិតនឹងស្តុប៦០ម៉ែត្រ ក្នុងទឹកដីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះទៅវាស់វែងយករថយន្តដាក់អែបខាង ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់