ព័ត៌មានជាតិ

ពលរដ្ឋជិត២០០នាក់ចូលរួមកម្មវិធីវេទិការសារធារណៈ ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញៈ ប្រជាពលរដ្ឋជិត២០០នាក់ចូលរួមកម្មវីធីវេទិការសាធារណៈ កាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដោយមានការអញ្ជើញចូលរួមពី លោក ជុំ សារ៉ាយ ចៅង្កាត់ភ្នំពេញថ្មី លោក ម៉ក់ ហុង អធិការ ខ័ណ្ឌសែន សុខ និងលោក ដួង វណ្ណៈ នាយប៉ុស្ដិ៍ស្តីទីប៉ុស្តិ៍ភ្នំពេញថ្មី។ ក្នុងនោះផងដែរ ប្រជាលរដ្ឋបានលើឡើង និងសំណូមពរដល់លោកចៅសង្កាត់នូវបញ្ហាផ្លូវលិកទឹកគ្មានប្រព័ន្ធលូបង្ហូរចេញ។ ហើយពួកគាត់ក៏បានសំណូមពរដល់លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ពីបញ្ហាគ្រឿងញៀននៅក្នុងខណ្ឌ។

ឆ្លើយតបទៅនឹងការសំណូមរបស់ប្រជាពលរដ្ឋខាងលើលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានមានប្រសាសន៍ថា ដោយសារបានគម្រោងថវិការបស់សាលាខណ្ឌ និងសង្កាត់នោះ លោកសន្យាថា បន្តស្ថាបនាផ្លូវ និងដាក់លូជូនប្រជាពលរដ្ឋទៅតាមគំរោងដែលមាន ហើយអ្វីដែលនៅសេះសល់លោកនិងធ្វើរបាយការណ៍ជូនទៅលោកអភិបាលខណ្ឌជួយដោះស្រាយបន្ត។

ក្នុងពិធីនោះដែរលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសែក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា បើមានការសង្ស័យថា មានក្រុមក្មេងស្ទាវប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមជួយរាយការណ៍មកសមត្ថកិច្ច ដើម្បីកំលាំងរបស់លោកចុះបង្ក្រាបទាន់ពេលវេលា។ លោកបន្តទៀតថា ដើម្បីភូមិសង្កាត់មានសុវត្ថភាពនោះ សូមបងប្អូនកុំលេងល្បែងស៊ីសង ព្រោះអាចកើតមានអំពើហិង្សាក្នុងគ្រួសារ។

ជាចុងក្រោយ លោកអធិការបានសន្យាថានិងបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗក្នុងមូលដ្ឋាជួនពលរដ្ឋដែលបានសំណូមពរ៕

photo_2016-08-04_12-53-57photo_2016-08-04_12-54-00photo_2016-08-04_12-53-58photo_2016-08-04_12-53-59photo_2016-08-04_12-53-59 (2)photo_2016-08-04_12-54-01photo_2016-08-04_12-53-58 (2)photo_2016-08-04_12-54-00 (2)photo_2016-08-04_13-22-47photo_2016-08-04_13-22-48photo_2016-08-04_13-22-49photo_2016-08-04_13-22-50photo_2016-08-04_13-22-51

មតិយោបល់