ព័ត៌មានជាតិ

បុរសម្នាក់រំលោភក្មេងស្រីអាយុក្រោម ១៥ឆ្នាំ ឪពុកគេតាមទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង១១និង៥៥នាទីព្រឹក សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធី ចាន់ធាង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអូរទង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ពីបទរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ តាមបណ្តឹងរបស់ក្រុមគ្រួសារ ជនរងគ្រោះ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី ឈ្មោះ រ ស​ ប​ ញភេទស្រី​ អាយុ ១៣ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅចំណុចផ្លូវលេខ ២ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង ៣០នាទីយប់ ។ សមត្ថកិច្ចនគរបាលបានបន្តថា តាមការឲ្យដឹងពីឪពុកជនរងគ្រោះឈ្មោះ រឿន សារីម បានឲ្យដឹងថា ដោយតែមានការសង្ស័យរបស់គាត់ ទៅលើជនសង្ស័យគាត់ក៏ឃ្លាំមើលគ្រប់សកម្មភាពដែលជនសង្ស័យបានទាក់ជាមួយកុមាររងគ្រោះត្រូវជាកូនរបស់គាត់ រហូតមកដល់យប់កើតហេតុ គាត់តាមទាន់ឃើញសកម្មភាពដែលជនសង្ស័យបានប្រព្រឹត្តក្នុងហេតុការណ៍នេះ ហើយចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចយកមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់