ព័ត៌មានជាតិ

រ៉ូឡូធ្វើផ្លូវបើកឡើងស្ពានបានពាក់កណ្តាលរលត់ទៅមុខលែងរួច រយ៉ែថយក្រោយវិញបុកកាមរីបាឡែនខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: ករណីដែលមិនគួរកើតឡើងមួយដែលរ៉ូឡូសម្រាប់កិនបង្ហាប់ ថ្ម ដី ដែលគេសាងសង់ផ្លូវ ស្ពាន បានបើកឡើងលើស្ពានអាកាស៧មករា បានជិតពាក់កណ្តាលស្ពាន ស្រាប់តែរលត់ថយក្រោយវិញជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្តកាមរីបាឡែន ដែលបើកមកពីក្រោយខ្ទេចមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរ៉ូឡូខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 2H 2885 ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយបើកលើស្ពានធម្មតា រហូតជិតដល់ពាក់កណ្តាលស្ពាន ស្រាប់តែរលត់ហើយរយ៉ែថយក្រោយតែម្តងដោយជាន់ហ្រ្វាំងមិនជាប់ទើបថយទៅបុក រថយន្តម៉ាកកាមរីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2AE-7108 ដែលធ្វើដំណើរតាមក្រោយរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ទៅមុខក៏លែងរួច ទៅក្រោយក៏លែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកធ្វើការវាស់វែង សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ និងយកសម្ភារ:ទាំងសងខាងអែបកៀន និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕

មតិយោបល់