ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមសម្លាប់បងស្រីបង្កើត

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧ និង០០នាទីព្រឹក មានករណីគំរាមកំហែងថា នឹងសម្លាប់ នៅចំណុចផ្ទះឈ្មោះសាន សុវ៉ាពេជ្រ ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់ឈ្មោះ សាន ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅសព្វថ្ងៃភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ត កណ្តាល ។ ជនសង្ស័យម្នាក់ (ឃាត់ខ្លួន) ឈ្មោះ សាន រដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

វត្ថុតាងចាប់យកបាន៖
១.កាំភ្លើងកែឆ្នៃធ្វើអំពីឈើចំនួន០១ ។
២.ផ្លែធ្វើអំពីឬស្សីប្រវែងចំនួន០២ដើម ។

សភាពនៃរឿងហេតុ កន្លងមកជនសង្ស័យឈ្មោះ សាន រដ្ឋធ្លាប់ប្រើប្រាស់គ្រឿងញៀន និងផឹកស៊ីស្រវឹងម្តងៗតែងតែបង្ក រឿងជេរបញ្ចោរគំរាមគំហែងរកសម្លាប់ជនរងគ្រោះ (បងបង្កើត) ជាញឹកញាប់ មូលហេតុដោយជនសង្ស័យ ខឹងជនរងគ្រោះស្តីបន្ទោសមិនប្រឹងរកលុយសងធនាគារ។
លុះដល់ថ្ងៃកើតហេតុវេលាម៉ោង០៧ និង០០នាទីព្រឹកជនរងគ្រោះ បានរៀបចំបោកខោអាវនៅផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យ កំពុងដេកនៅលើផ្ទះប្អូនស្រីឈ្មោះ សុវ៉ា ពេជ្រ ហើយជនរងគ្រោះបាននិយាយទៅកាន់ប្អូនស្រី សុវ៉ា ពេជ្រថា ៖(បើវាមិនប្រឹងរកលុយសងធនាគារទេ គិតតែពីដេក ឲ្យបងប្អូនសងជំនួសវា វាគិតយ៉ាងម៉េច) ជនរងគ្រោះបន្តទៀតថា៖ (អញមិនមានលុយបង់ឱ្យទេ?) ភ្លាមនោះជនសង្ស័យ បានឆ្លើយថា៖ (ហ្ហែងធ្វើបងគេកុំធ្វើឆ្កែ ចង់ស៊ីគ្រាប់សំណមែនឬ?) ឮដូច្នេះជនរងគ្រោះ បានឆ្លើយថា៖ (អ្ហែងយកលុយគេចាយស្រួលណាស់) រួចជនរងគ្រោះក៏ដឹកដៃកូនរបស់ខ្លួនទៅផ្ទះ អ៊ំ ឈ្មោះម៉ាច ស្រង់ ភ្លាមនោះស្រាប់តែជនសង្ស័យ បានយកអាវុធកែច្នៃរបស់ខ្លួនខាងលើ បាញ់សំដៅមកជនរងគ្រោះ ប៉ុន្តែមិនត្រូវ បណ្តាលឲ្យផ្លែស្នរត់បុកដីក្រោយទៅក្រោយផ្ទះរបស់ឈ្មោះ ម៉ាច ស្រង់ ។ ពេលនោះជនរងគ្រោះ មានភាពភ័យខ្លាច ក៏បានតេទូរស័ព្ទទៅប្តឹងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ។ បន្ទាប់មកសមត្តកិច្ចប៉ុស្តិ៍ន ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងបាញ់កាំភ្លើងកែឆ្នៃខាងលើ រកសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញ កំពុងកសាងសុំណុំរឿង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់