ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ សពបុរសម្នាក់អណ្តែត មានសភាពហើមស្អុយ នៅខណ្ឌឬស្សីកែវ ពេលនេះស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ: ករណីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមានសភាពហើមស្អុយ មិនដឹងស្លាប់តាំងពីពេលណានោះ ពេលនេះ ស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ។

សពបុរសខាងលើឈ្មោះ ស៊ុ សំអុន អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិមាន់១០លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែង អត់ពាក់អាវ មានសភាពហើមស្អុយ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

បន្ទាប់ពីទទួលព័ត៌មាន សមត្ថកិច្ចបានមកដល់ និងរាយការណ៍ទៅថ្នាក់លើ ដើម្បីទាក់ទងជំនាញ ចុះពិនិត្យពុំមានស្លាកស្នាមគួរកត់សម្គាល់ សន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹក។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក ក្នុងវត្តឧត្តរាវត្តីបណ្តោះអាសន្ន រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់