ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះផ្លាកលេខរថយន្ត

ភ្នំពេញ: កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដោះផ្លាកលេខរថយន្ត ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ នៅចំណុចបន្ទប់ជួល ផ្ទះលេខ ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់