ព័ត៌មានជាតិ

រថយន្ត បត់ឆ្វេងម៉ូតូអកហ្សើបុកផាំង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវអ៊ា៨ក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។

ជនរងគ្រោះជាបុរសមិនត្រូវបានស្គាល់ឈ្មោះនោះជិះម៉ូតូសង់កូរ៉េរងរបួសធ្ងន់។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD5839 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូ ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង តាមបណ្តោយផ្លូវខាងលើ ដោយរថយន្តបើកខាងមុខ លុះមកដល់ចំណុចកើតហេតុ រថយន្តបានស៊ីញ៉ូបត់ឆ្វេង ស្រាប់តែម៉ូតូអកហ្សើជ្រុលទៅបុកទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេង បណ្តាលក្រពឹតទ្វារ និងកញ្ចក់បែក ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចវាស់វែង ដើម្បីដោះស្រាយជាក្រោយ៕

មតិយោបល់