ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសួងចុះល្បាត ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុសិ៍្ត នគរបាលរដ្ឋបាលសង្កាត់វិហារលួង រួមនឹងកម្លាំងប្រជាការ ពារបានចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហ នៅចំណុចភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានជួបប្រទះមុខសញ្ញាសង្ស័យចំនួន០២នាក់ ។

ជនសង្ស័យ១.ឈ្មោះ ធន់ ថានិន ហៅធិន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ-សង្កាត់កើតហេតុ ២.ឈ្មោះ រ៉ន ស្រីតូច ហៅលីន ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិមេម៉ៃ ឃុំជីពាំង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ជនទាំងពីមានសារធាតុញៀនក្នុងទឹកនោម) ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០១កញ្ចប់ រុំក្នុងក្រដាស់ជូតម៉ាត់ ដាក់លើកទូកម៉ូតូ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ។

ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់