កំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី មានករណីមនុស្សវ័យ៤០ឆ្នាំម្នាក់ដេកស្លាប់នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ផូ សុផាត អាយុ៤០ឆ្នាំ ភេទប្រុស មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ នៅផ្ទះតែម្នាក់ឯង ប្រពន្ធកូនទៅភ្នំពេញធ្វើកម្មករសំណង់អស់ ជនរងគ្រោះផឹកស្រាស្រវឹងជាប្រចាំ ដល់ថ្ងៃកើតហេតុ មានក្មួយប្រុសម្នាក់ឈ្មោះ វ៉ាន់ វុត អាយុ១៣ឆ្នាំ បានយកបាយទៅឲ្យ ស្រាប់តែឃើញពូរបស់ខ្លួនស្លាប់បាត់ហើយ បានរត់ទៅប្រាប់ម្តាយនិងបងប្អូនទៅមើល ។
មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាជាប្រចាំ ខ្យល់គ្មានអ្នកមើល បណ្តាលឲ្យដេកស្លាប់នៅលើផ្ទះនោះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ សាកសព រួចក៏ប្រគល់ទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់