ព័ត៌មានជាតិ

អ្នកស្រុក​ផ្អើល​ថា​ចៅអធិការ​វត្ត​រលំ​ជ្រៃ​ទាក់ទង​ប្រពន្ធ កូនស្រី​គេ ពេល​ប្រពន្ធ​ប្តី​១​គូ​មិន​ចុះ​ដំណេក និង​បែក​គ្នា តែ​ចៅអធិកា​បដិសេដ​និង​ថា ដំបៅ​ចាស់​រើ​!​​​​​​​​​

បន្ទាយ​មានជ័យៈ អ្នកស្រុក​រួម​ទាំង​ពុទ្ធបរិស័ទ មន្ដ្រី​អាជ្ញាធរ និង​នគរបាល នៅ​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ផ្អូក​ផ្អើល​តៗ​គ្នា​ថា ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ទាក់ទង​ប្រតិព័ទ្ធ​នី​ង​ប្រពន្ធ​កូនស្រី​អ្នកស្រុក ចំ​ពេល​មាន​ប្ដី​ប្រពន្ធ​១​គូ​មិន​ចុះសម្រុង​ដំណេក​គ្នា​ហើយ​ប្ដី​ទ្រាំ​មិន​បាន​ក៏​ចុះចោល​១​រយៈ​។
​តែ​ព្រះគ្រូ​ចៅអធិការ​បដិសេធ​ហើយ ថា​ស្ដ្រី​នោះ​ខ្លួន​ធ្លាប់​ស្រឡាញ់កាល​នៅ​ក្រមុំ ទើប​ឥឡូវ​ដំបៅ​ចាស់​បាន​រើ​ឡើងវិញ​។ ទុំ ថា​ត ជា​ឪពុក និង​តែ សៅ​រ៉ី ជា​ម្ដាយ​នៃ​កូនប្រុស​ប្រាប់ថាៈ កូនប្រុស​បង្កើត​ខ្លួន​ឈ្មោះ ទុំ វិរៈ អាយុ ២៣ ឆ្នាំ លំនៅ​ភូមិ​ថ្មី​លិច ឃុំ​ភូមិ​ថ្មី បាន​រៀបការ​កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៤ នឹង​កូនស្រី​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ ជា​កូន​របស់​ឈ្មោះ វ៉ាន់ សាវឿន ជា​ឪពុក និង​ឈ្មោះ ហាក់ ហឿប ជា​ប្រពន្ធ​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី​។​

​ក្រោយ​រៀបការ​កូនប្រុស​ទៅ​រស់នៅ​ខាង​ស្រី សុខ​សប្បាយ​ធម្មតា តែ​២​ទៅ​៣ ខែ​ចុង​ក្រោយ​ចេះ​តែ​រកាំរកូស និង​ទៅ​ជា​រឿង​ជ្រៅ​ទៅៗ​ក្លាយ​ជា​មន្ទិលសង្ស័យ​ខ្លាំង​ព្រោះ​កូនស្រី​ពុំ​ព្រម​ចុះ​ដំណេក​ហើយ​ដេក​បែរខ្នង​ដាក់​កូន​ប្រុស​បែប​សោះអង្គើយ​ដោយ​យក​លេស​ថា នាង​មិន​ស្រួល​ខ្លួន​ឬ​ស្រីៗ​មក​រដូវ​រហូត​។ កូនប្រុស​ឆ្ងល់​ខ្លាំង​ណាស់​ត្បិត​ជាក់ស្តែង​កូនស្រី​មើល​ទៅ​ដូច​តែ​មាន​សុខភាព​ល្អ​ធម្មតា​សោះ ឬក៏​មាន​សា​ហាយ​ស្មន់​នឹង​ប្រុស​ណា ទើប​ធ្វើ​តោះតើយ​យ៉ាងនេះ​? ទុំ វិរៈ អាយុ ២៣ ឆ្នាំ​ជា​កូនប្រុស​និយាយប្រាប់​ដែរ​ថា ខ្លួន​ដឹង​ថា​ប្រពន្ធ​ខ្លួន​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ​ធ្លាប់​ត្រូវ​លោក (​គ្រូ​ចៅអធិការ​វត្ត​រលំ​ជ្រៃ​ព្រះនាម ហី សុ​ផល្លី​ន ( ង៉ុយ​)​ស្រឡាញ់​កាល​នៅ​ក្រមុំ​។​តែ​ខ្លួន​ក៏​ស្រឡាញ់​ដែរ ក៏​បាន​អោយ​ម៉ែឪ​ចូល​ស្ដីដណ្ដឹង​និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​មុន​លោក​ទៅ​។​ទោះ​យ៉ាងណា​ខ្លូន​ដូចជា យក​បេះដូង​ស្រឡាញ់​ស្មោះ​ពី​នាង​មិនទាន់​បាន​ទេ​។​តែ​ក៏​មិន​បាន​ចោទប្រកាន់​លើ​លោក​នោះដែរ​។​

​គ្រាន់​តែ​ឆ្ងល់​និង​ហួសចិត្ត​ថា ប្រពន្ធ​លួច​និយាយ​ទូរស័ព្ទ​យូរៗ​ទៅ​ណា​មិន​ដឹង ហើយ​បើ​ប្រពន្ធ​ដេក​បែរខ្នង មិន​ចុះ​ដំណេក​នឹង​ខ្លួន ២​ទៅ​៣​ខែ​មក​រហូត គួរ​គិត​យ៉ាងណា​? ។​ពេល​សួរ​នាង​ថា មក​រដូវ អត់​ស្រួល​ខ្លួន​រហូត ។​ដោយ​ពិភាល់ក្នុងចិត្ត​គិតថា តិច​លោ ប្រពន្ធ​មាន​មាន​សា​ហាយ​ស្មន់​នឹង​ប្រុស​ណា​ទេ​ដឹង​? ចម្ងល់​នេះ​ត្រូវ លោក​វ៉ាន់ សារឿ​ន ជា​ឪពុក និង​អ្នកស្រី ហាក់ ហឿប ជា​ម្ដាយ​របស់​កូនស្រី​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី ប្រាប់​ដែរ​ថា :​កាល​លើក​កូនស្រី​អោយ​កូនប្រុស​នេះ ពូក​ខ្លួន​យក​ថ្លៃ​ខាន់ស្លា​(​បណ្ណាកា​រ​)​ចំនួន​១៤ ម៉ឺន​បាត​

​ប្រាក់​ថៃ​(​ជាង​៣.៥០០​ដុល្លា​ស​.​រ​.​អា​) ពួកគេ​និយាយ​បន្តថាៈ ឥឡូវ​កូនប្រុស (​ទុំ វិរៈ​)​បាន​ប្រច័ណ្ឌ​ប្រពន្ធ​គឺ​កូនស្រី​ខ្លួន​ឈ្មោះ វ៉ាន់ ពិសី នេះ​ទៅ​នឹង​ប្រុស​ឈ្មោល ពេល​គេ​ខឹង​ប្រពន្ធ​ដេក​បែរខ្នង​មិន​ចុះ​ដំណេក​២​ទៅ​៣​ខែ​ចុងក្រោយ​នេះ ហើយ​មិន​និយាយ​គ្នា​ផង​។​ដល់​សួរ​ឈ្មោះ​ប្រុស​សា​ហាយ​នោះ​ជា​នរណា ?​គេ​មិន​ព្រម​ប្រាប់​ឈ្មោះ​សោះ​គ្រាន់​តែ​ចោទ​ថា បើ​មិន​ព្រម​ដេក​នឹង​ប្ដី​មាន​តែ​ទុក​អោយ​សា​ហាយ​ប្រុស​។ វ៉ាន់ សារឿ​ន និង​ហាក់ ហឿប និយាយថា :​ក្រោយមក​មាន​ការសម្រុះសម្រួល​ដោយ​ហៅ​ឪពុក​ម្ដាយ​ទាំងសងខាង ជីតា​ខាង​ស្រី​និង​ចាស់ទុំ​មក​និយាយ​រក​ហេតុផល​១​ដង​ដែរ​តែ​មិន​បានការ​។​.

​ទីបំផុត​កូនប្រសារ​លើកដំបូង​នេះ​បាន​ចុះចោល​កូនស្រី​ខ្លួន​។​ពេលនោះ​ខ្លួន​និយាយ​ម៉ឺងម៉ាត់​បិទ​ច្រក​ថា “​បើ​នៅ​កុំ​ទៅ តែ​បើ​ទៅ​កុំមក​។​គឺ​ជិត​១​ខែ​នេះ​កូនប្រសារ​ចេញទៅ​នៅផ្ទះ​ម៉ែឪ​បង្កើត​គេ​វិញ តែ​ពុំ​ទាន់​ប្ដឹង​លែងលះគ្នា​និង​ក៏​គ្មាន​គម្រោង សម្រុះសម្រួល​ណា​អោយ​ជួបជុំគ្នា​វិញ​ដែរ​។ នាង​វ៉ាន់ ពិសី និយាយថាៈ កាល​ខ្លួន​រៀន​នៅ​ថ្នាក់​ទី​១០ វិទ្យាល័យ​ថ្មពួក​មាន​ប្រុស​ច្រើន​ដែរ​សុំ​ស្រឡាញ់​រួមទាំង​ព្រះ​សង្ឈ ង៉ុយ (​ហី សុ​ផល្លី​ន​)​នេះ​ផង​។​តែ​ទីបំផុត​ខ្លួន​រៀបការ​តាម​ប្រពៃណី​ជាមួយ​ទុំ វិរៈ ដោយ​ចិត្ត​ស្រឡាញ់ តែ​ឥឡូវ​រកាំរកូស​គ្នា​នេះ​។​

​ឯ ហាក់ ហឿប ជា​ម្ដាយ រំ​លី​ក​ថាៈ ព្រះគ្រូ​ចៅអធិការ​នេះ​(​ហី សុ​ផល្លី​ហៅ​ង៉ុយ​)​ធ្លាប់​និមន្ដ​មក​ទាំង​ចីវរ​សុំ​ស្រឡាញ់​កូនស្រី​ខ្លួន​កាល​នាង​នៅ​ក្រមុំ ហើយ​ថា​បើ​ខ្លួន​ព្រម​ព្រះអង្គ​នឹង​សឹក រៀបការ​នឹង​នាង​។​តែ​ក្រោយមក​កូនស្រី​ខ្លួន​បាន​រៀបការ​នឹង កូនប្រុស​ឈ្មោះ​ទុំ វិរៈ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​ខ្លួន​ក៏​ពុំ​ហ៊ាន​អោយ​កូន​ជួប​នី​ង​ព្រះសង្ឃ​នេះ​ទៀត​ដែរ ព្រោះ​ខ្លាច​ឮ​ពាក្យ​ដំនៀល​ពី​អ្នកស្រុក​។ ឪពុក​ម្ដាយ​នេះ​សន្និដ្ឋានថាៈ រឿង​បែកផ្លូវ​គ្នា​របស់​កូន កូនប្រសារ​នេះ​ពុំ​មកពី​រឿង​ទ្រព្យ​និង​ការចែក​កេរមរតក​ឡើយ​។​តែ​គឺ​មក​ពី​កូនប្រសារ​ប្រុស​ខឹង​ប្រច័ណ្ឌ​កូនស្រី​ខ្លួន​ថា​មាន​ប្រុស​សា​ហាយ​ដោយ​គ្មាន​ចំពោះ​ឈ្មោះ​ណា​១​នេះឯង​។​

​អ្នកភូមិ​នៅ​ឃុំ​ភូមិ​ថ្មី​បាន​ខ្សឹបខ្សៀវ​តៗ​គ្នា​ពី​រឿងអាស្រូវ​ព្រះ​សង្ឈ​ទាក់ទង​ស្រី​ញី​ប្រពន្ធ​កូន​អ្នកស្រុក​ក្នុង​ភេទ​ជា​សង្ឈ ហើយ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ខូច​ឈ្មោះ​ព្រះ​សង្ឈ ខូច​ឈ្មោះ​វត្ត​ប្រាសាទរលំ​ជ្រៃ ជា​វត្ត​មាន​រូបសំណាក់​លោក​ឪ​ធំ​ឬ​ព្រះ​ជ័យវរ្ម័ន​ទី​៧(​ប្រក់​នាគ​) ដែល​ល្បី​សក្ដ័សិ​ទ្ធិបំផុត​ជាងគេ​ក្នុងភូមិ​ក៏​ដូច​ក្នុងខេ​ត្ត​និង​ខូច​ព្រះពុទ្ធសាសនា ដែល​កើតចេញ​ពី​ដំនៀល​ព្រះ​សង្ឈមាន​ស្រី​ញី​នេះ​។ ព្រោះ​ពីមុនមក​វត្ត​នេះ ធ្លាប់​មាន​ព្រះ​សង្ឈ​ជា​សិស្សគណ​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម លាង ជាទី​សក្ការៈ និង​ស្អាតស្អំ បែរជា​ធ្វើ​អោយ​ធ្លាយ​រឿងអាស្រូវ​មាន​កូនស្រី​អ្នកភូមិ​មាន​ផ្ទៃ​ពោ​នី​ង លោក​។ បន្ទាប់មក​មាន​រឿង​សៅហ្មង​មួយទៀត​កឺ​គ្រូ​ចៅអធិការ​វត្ត ព្រះនាម ខុន ដ៏​ជាទី​សក្ការៈ​ដែរ​បាន​និមន្ដ​ទៅ​ប្រទេស​បារាំង រួច​បង្ខំចិត្ត​សឹក​យកប្រពន្ធ​ព្រងើយ ធ្វើអោយ​ពុទ្ធ​បរិ​ស័ត ចំនុះជើងវត្ត​និង​អ្នក​នាំ​បច្ច័យ​ក៍សាង​វត្ត​ស្ទើ​អស់​ជំនឿ​៕​
photo1-3
photo2-3

មតិយោបល់