ព័ត៌មានជាតិ

បុរសម្នាក់ទៅដាក់មងយកត្រីក្នុងរណ្ដៅដីបំផ្ទុះយកថ្ម មួយកន្លែង បណ្ដាលឲ្យលង់ស្លាប់

ត្បូងឃ្មុំៈ បុរសរងគ្រោះម្នាក់ បានទៅដាក់មង យកត្រីក្នុងរណ្ដៅដីបំផ្ទុះយកថ្ម មួយកន្លែង មិនឃើញត្រលប់មកផ្ទះវិញ អ្នកស្រុកសង្ស័យថា រអិលជើងធ្លាក់ក្នុងរណ្ដៅលង់ទឹកស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៨ និង ០០នាទីធ្វើឲ្យអ្នកភូមិឆោរឡោនាំគ្នារាវរុករក លុះដល់ម៉ោង ៩និង៤០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ទើបឃើញសពលង់ទឹកស្លាប់ក្នុង រណ្ដៅដី ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ យិន សុខុន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។

ក្រោយទទួលបានព៌ត័មាន កម្លាំងជំនាញ នៃអធិការនគរបាលស្រុកត្បូងឃ្មុំ សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ និងពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ ចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារលង់ទឹកខ្លួនឯង ពិតប្រាកដមែនពុំមានពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌឡើយ។

សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់