ព័ត៌មានជាតិ

រន្ទះឥតល្ហែ! បុរសម្នាក់ទៅបើកក្រោល ឲ្យគោចូលជ្រកពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

កំពង់ធំ: នៅថ្ងៃសុក្រ៨កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី មានករណីរន្ទះបាញ់ បណ្តាលឲ្យរបួសមនុស្សចំនួន ១នាក់ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
-ជនរងគ្រោះឈ្មោះ គុន គឿន ភេទប្រុស អាយុ ៣៦ឆ្នាំ។

មូលហេតុ: ជនរងគ្រោះទៅបើកក្រោល ឲ្យគោចូលជ្រកពេលមេឃកំពុងភ្លៀង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់