កំពតៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីរសៀល មានករណីមនុស្ស៤នាក់ ឡើងខួងថ្មនៅលើភ្នំល្អាង បណ្តាលឲ្យថ្មបាក់ធ្លាក់សង្កត់ខ្ទេចសាកសពជនរងគ្រោះ២នាក់ ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ជនរងគ្រោះ១-ឈ្មោះ គុណ រ៉ាល់ (ហៅតាល់) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។
២-ឈ្មោះ ញ៉ឹប សារុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា នៅសល់ជើងរកខ្លួនមិនទាន់ឃើញ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងលើខាង ដើម្បីពិនិត្យ និងស្វែងរកសាកសពជនរងគ្រោះ ដែលបាត់បំណែកសាកសព ឃើញតែប្រអប់ជើង បាត់ដងខ្លួន ៕
មតិយោបល់