ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធអំពើលួច៤ករណី

ភ្នំពេញ: កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខអាកាសចរណ៍ស៊ីវិល ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន០៤ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនទៅការិយាល័យ ចាត់ការតាមនីតិវិធីមាន៖

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង៣០នាទី ។

ជនរងគ្រោះ ឈ្មោះ ជួន ដារ៉ា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌ មាស) នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨និង១០នាទី ។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកហូវៃ ពណ៌ ខ្មៅ) នៅចំណុចបុរីញូថោន ផ្លូវE ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨និង៤០នាទី ។

ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិច ពណ៌ស ) នៅចំណុចបុរីញូថោន ផ្លូវJ ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧និង៥០នាទី ។

ជនសង្ស័យ ឈ្មោះ ខៀវ គីមហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ញ៉ាំ២៤ម៉ោង ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស ស៊េរីឆ្នាំ២០២០ លេខតួ ៣៦១២១៤ លេខម៉ាស៊ីន៣៦១១៧២ ពាក់ផ្លាកលេខ ១IH៣៩៥០ ។

ហេតុការណ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ប្រព្រឹត្តនៅចំណុចបូរីញូថោន ផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បង្កឡើងដោយជនសង្ស័យចំនួន០៣ នាក់ជិះម៉ូតូចំនួន០២គ្រឿង គឺឈ្មោះ ខៀវ គីមហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ១ IH ៣៩៥០ ឌុបឈ្មោះ សិទ្ធិ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ប្រើទូរស័ព្ទដៃលេខ០១៧ ៤២២ ២២០ ,ឈ្មោះ រាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិ ខ្មែរ ប្រើទូរស័ព្ទដៃលេខ០៩៦ ៨៨១ ៤០៧៣ ជិះម៉ូតូស៊ុយហ្សុយគីនិច ពណ៌ ទឹកក្រូចលាយស ស៊េរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ជិះម្នាក់ឯង នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងកាន់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌ មាស ភ្លាមនោះជនសង្ស័យឈ្មោះ ខៀវ គីមហេង បានឃើញក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ សិទ្ធិ ដែលអង្គុយខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ជិះម៉ូតូគេចខ្លួនចំណែក ឈ្មោះ រាក់ ជិះម៉ូតូតាមពីក្រោយគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណរុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់