ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីក្រុមជនសង្ស័យមួយក្រុម បានចូលមកផឹកស៊ីក្នុងហាងយីហោ រាត្រីមនោរម្យថ្មី លុះពេលគិតដល់បែរជាគ្មានលុយឲ្យម្ចាស់ហាងហើយថែមខ្លាំងបោកចាន បោកកែវគេចោលទៀតផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងយីហោ រាត្រីមនោរម្យថ្មី នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បានចូលផឹកស៊ីសប្បាយ នៅក្នុងហាងរាត្រីមនោរម្យថ្មីខាងលើ លុះពេលផឹករួចហើយនោះក៏ម្ចាស់ហាងមកគិតលុយ តែបែរជាគ្មានលុយឲ្យគេហើយ ថែមទាំងបោកកែវបោកចានគេខ្ទេចខ្ទីពេញលើតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីកើតហេតុហើយភា្លមៗ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ដោយនាំខ្លួនបុរសទាំង២នាក់ខាងលើ មកចូលខ្លួនទៅសម្របសម្រួលជាមួយម្ចាស់ហាងខាងលើ ដោយសងថ្លៃខូចខាតសរុបអស់ជាង ៣៧០,០០០ រៀល ដើម្បីបញ្ចប់រឿងផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់