កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រហស្បតិ៍១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
វេលាម៉ោង១៨និង៤៥នាទី កើតហេតុចំណុចមុខភោជនីយដ្ឋាន ខ្យល់ទន្លេផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បង្កដោយម៉ូតូមួយគ្រឿងម៉ាក សង់ការ៉េ ពណ៌ ក្រហម ពាក់ផ្លាកលេខភ្នំពេញ11W. 4362 អ្នកបើកម៉ូតូមិនស្គាល់ (អត្តសញ្ញាណ) បើកម៉ូតូក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក VIVA .110 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1S.3351 អ្នកបើកម៉ូតូ (មិនទាន់ស្គាល់ឈ្មោះ) រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកស្អាងដឹកយកទៅសង្គ្រោះ ។
មធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សារទុកនៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ បណ្តោះអាសន្ន ។
មូលហេតុ៖ មកពីអ្នកបើកម៉ូតូ សង់ការ៉េ ពណ៌ក្រហម បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ៕




មតិយោបល់