ព័ត៌មានជាតិ

រថយន្តបើកឡើងចំណោតមិនរួច រអិលថយក្រោយ ទៅបុកស្លាកសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តKIA ដឹកទឹកកកមួយគ្រឿង បើកឡើងចំណោតមិនរួច រអិលថយក្រោយ ទៅបុកស្លាកប៉ាណូសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង កែងផ្លូវ៧០ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកKIA ផ្លាកលេខ ភ្នំពេញ 2AF-4075 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកឡើងចំណោត តែឡើងមិនរួច ក៏រអិលថយក្រោយ ទៅបុកស្លាកប៉ាណូសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជបាក់រាបដល់ដី ចំណែតរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុខាងម្ចាស់រថយន្តដឹកទឹកកក បានហៅរថយន្តស្ទូច មកស្ទូចលើករថយន្ត ដែលក្រឡាប់យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់