ព័ត៌មានជាតិ

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យម្នាក់រងបុរសម្នាក់រងរបួសធ្ងន់ ត្រង់ចំណុចខាងជើងស្ពាន៧មករា លើផ្លូវជាតិលេខ៣ ឋិតក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក វីវ៉ាពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AH-៨២០៤ បើកបរដោយឈ្មោះ ផាន់ ឌុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ដ មានស្រុកកំណើត នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2A-០២៩៥ បើកបរដោយឈ្មោះ ចូត អឿរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ដ ស្នាក់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួន ។

សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុ រថយន្ដបង្កបើកបរក្នុងទិសដៅ ពីរជើងទៅត្បូង ហើយក៏បានរេចង្កូតទៅបុកម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិគ្នា ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ។

មូលហេតុ៖ មកពីភាគីខាងរថយន្ដ បើកបរមិនប្រកាន់ ចំណែកផ្លូវរបស់ខ្លួន បណ្តាលឲ្យបុកម៉ូតូរងការខូចខាតនិងរងរបួសធ្ងន់មនុស្សម្នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសម: រីឯវត្ថុតាងខាងលើ បានប្រគល់ឲ្យការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់