ព័ត៌មានជាតិ

រថយន្តដឹកជ្រូកមួយគ្រឿង បើកបុកខឿនផ្លូវអូសជិត ៥០ម៉ែត្រ ជ្រុលទៅបុកធ្លុះ របងផ្ទះពលរដ្ឋ

ភ្នំពេញ: នៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកជ្រូក រេចង្កូតបុករបងផ្ទះពលរដ្ឋ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ដធុនធំដឹកជ្រូកមួយគ្រឿង ក្បាលពណ៌ស ធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿន ខណ:ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែក៏រេចង្កូតមកបុកខឿនផ្លូវអូសជិត ៥០ម៉ែត្រ រួចក៏បន្ដទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យធ្លុះ និងរងការខូចខាតសម្ភារ:មួយចំនួនទៀតផង។

សូមបញ្ជាក់៖ ករណីនេះតៃកុងរថយន្តវិញ បានទាក់ទងទៅខាងក្រុមហ៊ុន ឲ្យជួយដោះស្រាយជាមួយម្ចាស់ផ្ទះទៅលើការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្ដបង្កទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់