កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្នងការនគរបាលខេត្ត បានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន រួមទាំងសម្ភារៈនិងវត្ថុតាងមួយចំនួន ដែលកម្លាំងជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា បានចាត់ឲ្យកម្លាំងជំនាញចុះសហការជាមួយនគរបាលក្រុងស្រុក និងប៉ុស្តិ៍រដ្ឋបាល ក្នុងការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀនចំនួន៣លើកផងដែរ។
ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ចំនួន២២នាក់ ក្នុងនោះមានស្រី្តចំនួន២នាក់ ស្ថិតក្នុងស្រុកទឹកផុសចំនួន២នាក់
ស្រុករលាប្អៀរ ចំនួន១៧នាក់ ក្នុងនោះស្រីចំនួ២នាក់ និងក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបានចំនួន៣នាក់។
វត្ថុតាង ដែលត្រូវបានដកហូត រួមមាន ថ្នាំញៀនប្រភេទICE ចំនួន៦១កញ្ចប់ស្មើរនឹង១២៨.៣៧ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ម៉ូតូចំនួន១០គ្រឿង ទូរសព្ទចំនួន៦គ្រឿង ដាវចំនួន៤ដើម សម្ភារៈវេចខ្ចប់និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់