ព័ត៌មានជាតិ

អគ្គិភ័យឆាបចេះផ្ទះមួយខ្នង នៅខណ្ឌបឹងកេងកង

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះមួយខ្នង កើតឡើងស្ថិតនៅ តាមបណ្ដោយផ្លូវលេខ199 ផ្ទះលេខ8183 ក្រុមទី4 ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀល ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ លឹម សុផល ភេទស្រី អាយុ 64ឆ្នាំ លក់ដូរ ។ – ប្រភេទសំណង់ថ្មបេតុង (ទំហំ ០៤ម៉ែត្រ គុណ ១៦ម៉ែត្រ ) ។

ប្រភពដដែលបានបន្តថា ៖ សម្ភារ:ខូចខាតរួមមាន ៖ ឆេះសំភារះរក្នុងបន្ទប់ជាន់ទី០២ អាសន្នះរោលពិដានសំភារះមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ហេតុការណ៍នេះពុំបណ្ដាលឲ្យមានមនុស្សស្លាប់ និងគ្រោះថ្នាក់ទេ ។

នៅក្នុងកិច្ចប្រតិបត្តិនេះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣ឝ្រឿង (ពុំបានប្រើប្រាស់ទឹក) ។

ពន្លត់ចប់ នៅម៉ោង ១៥ និង៤៥នាទីរសៀលនាថៃ្ងខែឆាំ្នដដែល ៕

 

មតិយោបល់