ព័ត៌មានជាតិ

ជនសង្ស័យដែលជំនាញលួច ឆ្កឹះសោរចាក់ច្រវ៉ាក់ និងកាច់សោរកម៉ូតូ ពេលនេះសមត្ថកិច្ចតាមបង្ក្រាបបានហើយ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួច ឆ្កឹះសោរចាក់ច្រវាក់ និងកាច់សោរកម៉ូតូ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០២ វេលាម៉ោង០២និង២៩នាទី ត្រង់ចំណុច ខាងមុខក្លីនិចឯកជនខ្មែរឃីតផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សេង វាស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគិលានុបដ្ឋាយិការ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសម្រាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ជនរងគ្រោះឈ្មោះ សេង វាស្នា ភេទប្រុស អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1W-5737 មានលេខតួ និងលេខម៉ាស៊ីន8051317 ចេញពីផ្ទះស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ មកប្រចាំការវេនយប់ នៅគ្លីនិចឯកជនខ្មែរឃីត ផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ពេលមកដល់កន្លែងធ្វើការជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅខាងមុខក្លីនិចិ ហើយចាក់សោរកនិងចាក់សោរច្រវាក់កង់ម៉ូតូត្រឹមត្រូវរួចចូលទៅខាងក្នុងគ្លីនិច ធ្វើការដល់ម៉ោងប្រហែល០១និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះក៏ចូលដេកលង់លក់ ។ លុះដល់វេលាម៉ោង០៥និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចេញពីក្លីនិចដើម្បីទៅមើលម៉ូតូស្រាប់តែបាត់ម៉ូតូម៉ាកខាងលើពីកន្លែងទុក ហើយឃើញឈ្មោះ គីម ហុង ហៅ ផុង ភេទប្រុស អាយុ៥៧ឆ្នាំ ដែលជាសន្តិសុខយាមនៅខាងមុខក្លីនិច កំពុងតែដេកលង់លក់ រួចជនរងគ្រោះក៏បានដាស់សន្តិសុខសួរ តែសន្តិសុខប្រាប់ថា អត់បានដឹងទេ។ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូម៉ាកខាងលើ និងជនសង្ស័យយកមកធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ា សុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុ កំណត់បានអត្តសញ្ញាណជនសង្ស័យ ម្នាក់ (ឈ្មោះ សុខ ជា ភេទប្រុស អាយុ២១ឆ្នាំ) ជិះរ៉ឺម៉កអេតចាយជាមួយបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ មកធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើ នៅវេលាម៉ោង០២និង២៩នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ លុះដល់វេលាម៉ោង១១និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ ត្រង់ចំណុចគំនរសម្រាមចាស់ស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕

 

មតិយោបល់