ព័ត៌មានជាតិ

រថយន្តបែនដឹកដីបើកលឿន បុកគូថរថយន្តលាយបេតុង ពីក្រោយខ្ទេចកាប៊ីនមុខខ្ទេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាង រថយន្តបែនដឹកដីបើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តលាយស៊ីម៉ង់ត៍ពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវហានណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តលាយស៊ីម៉ង់ត៍របស់ក្រុមហ៊ុន DRAGON CITY ម៉ាក FUSO មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ5A-2347 ដោយបើកទិសដៅពីជើងទៅត្បូងតាមផ្លូវ១០១៩ ធម្មតាស្របពេលនោះមានរថយន្តប្រភេទយីឌុបបែនដឹកដីគ្មានផ្លាកលេខចង្កូតស្តាំ បើកមកពី ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តលាយស៊ីម៉ង់ត៍ពេញទំហឹង បណ្តាលឲ្យខ្ទេចកាប៊ិនមុខខ្លួនឯងសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុភាគីរថយន្តសងខាងបានមកធ្វើការសម្របសម្រួលគ្នាដោយយករថយន្តធ្វើរៀងៗខ្លួនដោយមិនរំខានដល់សមត្ថកិច្ច៕

មតិយោបល់