ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ១៤កញ្ចប់ ទម្ងន់ ១៣៦.១៨ក្រាម

តាកែវ: នៅវេលាម៉ោង ២និង៤០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ចំនួន០៧ នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យបានម្នាក់
១.ឈ្មោះឡោ ឧសភា ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើត ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ
១.ចាប់យកវត្ថុតាងម្ស៉ៅក្រាមថ្លាពណ៌ស ចំនួន ១៤កញ្ចប់ (ធំ២តូច១២)ទម្ងន់១៣៦.១៨ក្រាម។
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២
៣.ទូរសព្ទចំនួន០២គ្រឿង
៤.ដាវដែកចំនួន០១
៥.សម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន ៕

មតិយោបល់