កោះកុងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ២០និង៣០នាទីយប់ មានករណគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុកប៉ះជាមួយនិងរថយន្តតូច
បញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងនៅចំណុចKm១៥០.១៥១លើផ្លូវ០៤ស្ថិត ភូមិអូរជ្រៅ.ឃុំបឹងព្រាវ.ស្រុកស្រែអំបិលខេត្តកោះកុង។
១/រថយន្តម៉ាកFREIGHTLINERពាក់ស្លាកលេខភ.ព៣C៦២២៨ រត់គេចខ្លួនបាត់។
២/រថយន្តម៉ាកស្ពារិចពណ៌ទឹកប្រាក់ពាក់ស្លាខលេខភ្នំពេញ2BB8175បើកបរដោយឈ្មោះត្រា.បូរ័ត្ន ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅភូមិមហាសៀកក្រោម.ឃុំ មហាខ្ញុង.ស្រុកកោះសុទីន.ខេត្តកំពង់ចាមមិនមានរងរបួសដល់មនុស្សឡើយ។
-មូលហេតុយប់ងងឹតមើលមិនច្បាស់កម្លាំងជំនាញកំពុងស្រាវជ្រាវ។
-វត្ថុតាងទាំងពីរកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការសំរុះសម្រួលគ្នា។
ព័ត៌មានជាតិ
មតិយោបល់