បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តម៉ាក STAREX បុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ដោយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោក លេខ៩១១ ជួយដឹកទៅសង្គ្រោះ នៅមន្ទីររពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅវេលាម៉ោង៦មនិង១៥នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកណាត់ផ្លូវជាតិលេខ៥៨ ចំណុចខាងជើងប៉ុស្តិ៍ចំការគ ប្រហែល១៥០ម៉ែត្រ ភូមិចំការគ ឃុំស្រុកស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
យោងតាមប្រភពព័ត៌មានពី នគរបាលការពារព្រំដែនគោគប៉ុស្តិ៍ចំការគ បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ទាំង០២នាក់ ម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតជាអ្នករួមដំណើរ ១-ឈ្មោះ ចេង សំអាត ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ នើយ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០២នាក់រស់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពដដែលបានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ០១គ្រឿង បើកបរដោយឈ្មោះ នើយ ម៉ៅ បានធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ពេលបើកដល់កន្លែងកើតហេតុ ចំណុចខាងជើងប៉ុស្តិ៍ចំការគ ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិចំការគ ឃុំស្រុកស្វាយចេក មានរថយន្ត០១គ្រឿងម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN.9493 បើកបរដោយឈ្មោះហេង បុរី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យអ្នកបើកបរគោយន្តនិងរួមដំណើររងរបួសធ្ងន់ ចំណែកអ្នករួមដំណើរខាងរថយន្តរបួសស្រាល០២នាក់ ។ ជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំការគនៃវរសេនាតូចការពារព្រំដែនគោក លេខ៩១១ ជួយដឹកទៅសង្គ្រោះ នៅមន្ទីររពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ក៏បុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងតែម្តង ។
បច្ចុប្បន្នរថយន្តនិងគោយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក នាំយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់