ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បញ្ជូនទៅតុលាការ ករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីលួចម៉ូតូ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ របស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច (ម៉ូតូម៉ាកYAMAHA MSLAZ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ លេខតួ ៣៣១១១១០៤១២១៦ លេខម៉ាស៊ីន០០៧៨៦៣៤ ពាក់ផ្លាកលេខ ភ្នំពេញ១HR-៦១២៥) នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ។

លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ ទូច សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី នៅចំណុចផ្ទះសំណាក់ សួស្តីបន្ទប់លេខ២ ផ្លូវលេខ៨៦ ក្រុម១០០ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដឃាត់ខ្លួនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង ៣០នាទី នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ និស្សិត ។

សម្ភារបាត់បង់៖ ម៉ូតូម៉ាក YAMAHA MSLAZ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ លេខតួ ៣៣១១១១០៤១២១៦ លេខម៉ាស៊ីន ០០៧៨៦៣៤ ពាក់ផ្លាកលេខ ភ្នំពេញ១HR-៦១២៥
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី មានករណី អំពើលួច (ម៉ូតូម៉ាក YAMAHA MSLAZ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ លេខតួ ៣៣១១១១០៤១២១៦ លេខម៉ាស៊ីន០០៧៨៦៣៤ ពាក់ផ្លាកលេខ ភ្នំពេញ១HR-៦១២៥) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥២៦ ក្រុម៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០១គ្រឿង គឺឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូរបស់វាម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ ឌុបឈ្មោះ ទូច សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ចេញពីកន្លែងលេងហ្គេមបាញ់ត្រីម្តុំវិហារចាមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញគោលបំណងចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះចតទុកក្នុងរបងផ្ទះ ហើយរបងផ្ទះមិនចាក់សោបង ឃើញស្ងាត់ពុំមានមនុស្ស ឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា ក៏បានឈប់ម៉ូតូហើយឲ្យឈ្មោះ ទូច សុភ័ក្រ្ត និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី ចុះដើរទៅបើកទ្វាររបងផ្ទះ ចំណែកឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា អង្គុយលើម៉ូតូរបស់វាជាអ្នកចាំមើលផ្លូវ។ បន្ទាប់មកឈ្មោះ ទូច សុភ័ក្រ្ត និងឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានដើរចូលទៅក្នុងផ្ទះ ហើយឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានយកជើងធាក់បំបាក់សោម៉ូតូបានសម្រេច រួចនាំគ្នារុញម៉ូតូរបស់ជនរងគ្រោះ ចេញមកក្រៅរបងផ្ទះ បន្ទាប់មកឈ្មោះ សួន វណ្ណសាក់ ហៅ ផល្លី បានឡើងបើកម៉ូតូដែលលួចបាន ចំណែកឈ្មោះ សុទ្ធ សុវណ្ណារ៉ា ហៅ រ៉ា បើកម៉ូតូរបស់វាម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ ឌុបឈ្មោះ ទូច សុភ័ក្រ្ត រុញម៉ូតូដែលលួចបានពីក្រោយ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ៕

មតិយោបល់