ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីឆក់ការបូប

ប៉ៃលិន: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង ចុះស្រាវជ្រាវ តាមដាន កំណត់មុខសញ្ញា និងឃាត់បានជនសង្ស័យចំនួន២នាក់ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ព័ន្ធករណី ឆក់កាបូបលុយ កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចទល់មុខកាកបាទក្រហម ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបាត់បង់ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក iphone7 ចំនួន០១គ្រឿង និងម៉ាកiphone5s ចំនួន០១គ្រឿង ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម ឈ្មោះ ឡូ ប្រាក់ផន ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ សញ្ចាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២-ឈ្មោះ ហ៊ន់ ម៉េនហាវ ហៅ រ៉ា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ឆ្នាំង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង់។
និងដកហូតសម្ភារ:វត្ថុតាងរួមមាន:ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាវេវ ពណ៍ខ្មៅក្រហម គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី៕

 

មតិយោបល់