ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ65-66 ត្រង់ចំណុចភូមិផ្សារ៨ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកស៊ុយវីស៊ីTritonពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8269 អ្នកបើកបរមិនស្គាល់ឈ្មោះមិនស្គាល់អត្តសញ្ញាណ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំនុចខាងលើ បានចូលចំណែកផ្លូវម្ខាងទៀត ក៏បានបុកម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហិន ហន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងកើតទៅទិសខាងលិច ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។ ចំពោះអ្នកបើកបររថយន្ត ពេលបុករួចបានចុះគេចពីកន្លែងកើតហេតុបាត់។ វត្ថុតាងទាំងពីរបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវីធី ៕

 

មតិយោបល់