កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១ ករណីនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (86-87) ចំណុចក្រោមផ្លាកប៉ាន់ណូ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ៈ៣០នាទីព្រឹក កើតឡើងរវាង រថយន្តម៉ាក Toyota camery ពណ៌ស ពាក់ស្លាកលេខ 2BC-8733 នឹងម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ក្នុងដំណើរស្របទិសគ្នា ពីទិសជើង ទៅត្បូង។
ករណីនោះ បណ្ដាលឱ្យរបួសមនុស្ស០១នាក់(ស្រី) របួសស្រាល នឹងខូច រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ៕



មតិយោបល់