ព័ត៌មានជាតិ

រថយន្ត សណ្តោង ពាក់ស្លាកលេខ 4A-0022 បើកធ្លាក់ផ្លូវសង្ស័យមកពី…

ប៉ៃលិន: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង៣និង១០នាទីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី ដោយរថយន្តធុនធ្ងន់ ធ្លាក់ស្នាមភ្លោះ ចំណែករថយន្តខូចខាត់កម្រិតស្រាល ករណីនេះស្ថិតនៅលើផ្លូវជាតិលេខ ៥៩ ក្នុងភូមិ បុសស្អំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អ្នកបើកបរឈ្មោះ នូវ សារឿន (គ្មានរបួស) ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ ស្វាយអន្ទរ ឃុំ ស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។
បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ក្រហម ប្រភេទ សណ្តោង ពាក់ស្លាកលេខ 4A-0022 ព្រៃវែង ធ្វើដំណើរ ពីជើងទៅត្បូង ។
គ្រោះថ្នាក់ខាងលើបណ្តាលឲ្យខូចខាត់ ទុយយោទឹក ប្រភេទតូច ចំនួន ០៣ដើម ។
សម្ភារ:ខូចខាតខាងលើ ត្រូវម្ចាស់រថយន្តទទួលរ៉ាប់រងជួសជុលរួចរាល់ មូលហេតុគឺ បណ្តាលមកពី
កត្តា មនុស្ស បើកបរក្នុងល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន ផ្លូវមានស្ថានភាពផ្លូវរអិល
បច្ចុប្បន្ន វត្ថុតាងត្រូវបានម្ចាស់រថយន្តហៅឡានស្ទូចយកទៅជួសជុលប្រើប្រាស់ឡេីងវិញ៕

 

មតិយោបល់