ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសមេកក់កន្ទុយលេខ

កណ្តាល: កើតហេតុថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីចំណុចផ្សារ
គគីរធំ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ ឈ្មោះ សេង វណ្ណា ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកត់ឆ្នោតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្ដាល
(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១.ក្រដាស់កត់ឆ្នោតរួចមាន១៧
សន្លឹកធំ
២.ក្រដាស់កាគែ០៤សន្លឹក
៣.សៀវភៅកត់លេខឆ្នោត១០
ក្បាល
៤.វិក័យបត្រ័បញ្ជាទិញឆ្នោតស្ថាបនា០១ដ៉ំ
៥.កាបូបស្ពាយ០២(ផ្កាក្រហម)
៦.ក្រដាស់កត់ឆ្នោត(តូចៗ)២៤សន្លឹក
៧.ទូរស័ព្ទដៃ១គ្រឿងម៉ាកសាំ សុងពណ៌ស្លែ ០១គ្រឿង
មានប្រើស៉ីម
លេខ ០៨៨.៨០៦៨៣៥២
៨.បន្ទាត់០១ដើម
៩.ប៊ិច០២ដើម
១០.ប្រាក់រៀល ៥៦៣.០០០៛។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា:
នៅមុនពេលកើតហេតុខាងលើកម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកៀន
ស្វាយបានចុះល្បាតក្នុងភូមិសាស្រ្តផ្សារគគីរធំឃុំគគីរធំស្រុកកៀន
ស្វាយខេត្តកណ្ដាល ប្រទះឃើញមាន
ការល្បែងស៊ីសងខុសច្បាប់១កន្លែង(កត់ឆ្នោត)នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌បានធ្វើការ
បង្ក្រាបនិងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដូចខាងលើយកមកអធិការ
ដ្ឋាននគរបាលស្រុកកៀនស្វាយធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានកត់ឆ្នោតវៀតណាមខុសច្បាប់ពិតមែនគឺកត់ឲ្យឈ្មោះសាន។
បញ្ចប់ការសាកសួរកម្លាំងជំនាញស្រុកបានកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់