ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាដំណាំកញ្ឆា
នៅលើផ្ទៃដី ០២ ហិចតា មានចំនួន ៥៥៣០ ដើម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាប និងដុតកំទេចចោល នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ១១.នាទីព្រឹក នៅចំណុច ជ្រលងភ្នំ អូរ ៧០ ស្ថិត ក្នុង ភូមិ ដីក្រហម ឃុំ អន្លង់រាប ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ។
ដោយលក្ខណភូមិសាស្រ្តសំបូរទៅដោយភ្នំ ផ្លូវលំបាក មានចម្ងាយ ៣០ គីឡូ ម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចចាប់មុខសញ្ញាមិនបាន និងបានដុតកម្ទេចចោលដំណាំកញ្ឆា រួមជាមួយខ្ទមចាំចំការ ៕
មតិយោបល់