ព័ត៌មានជាតិ

លួចម៉ូតូ លុយនិងទូរស័ព្ទបានហើយទៅសំងំក្នុងបន្ទប់ជួលត្រូវសមត្ថកិច្ច ទៅក្របួចជាប់

ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង២និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណីលួច(លួចម៉ូតូ , កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បង្កដោយជនសង្ស័យ ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) បានធ្វើសកម្មភាព លួច(លួចម៉ូតូ , កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ)

ជនរងគ្រោះមាន ឈ្មោះ តឿ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។

បាត់បង់ទូរសព្ទ័ដៃ០២គ្រឿង . កាបូបស្ពាយ០១ . ចិញ្ចៀន០១វង់ . លុយដុល្លា១០០ដុល្លា ។ ដកហូត ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AG-7421 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់